កម្ពុជា​-​ចិន ជំរុញឲ្យ​ព​ន្លឿ​ន​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ និង​ព្រលានយន្តហោះ​សៀមរាប ឆ្លើយតបកំណើនពាណិជ្ជកម្ម និងទេសចរណ៍​

FN ៖ កម្ពុជា និងចិន បានមើលឃើញដូចគ្នាថា ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រះសីហនុ និងការសាងសង់ព្រលានយន្តហោះនៅខេត្តសៀមរាប នឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីបម្រើដល់ការការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ ដែលកំពុងមានកំណើននៅក្នុងប្រទេសកម្ពុជា។ ឈរលើទស្សនទាននេះ ការសាងសង់ឲ្យបានឆាប់រហ័សនូវផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងព្រលានយន្តហោះនៅសៀមរាប គឺជារឿងគួរបានយកចិត្តទុកដាក់ខ្ពស់បំផុត។ ទស្សនទានស្របគ្នារវាងកម្ពុជា-ចិន ក្នុងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងព្រលានយន្តហោះនៅក្នុងខេត្តសៀមរាបនេះ បានស្តែងឡើងក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុ​ជា​-​ចិន​លើក​ទី​៤ នៅវិមានសន្តិភាព នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ម្សិលមិញនេះ។ កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធាន​គណៈកម្មាធិការ​កម្ពុជា និង ភាគីចិនដឹកនាំដោយ ​លោក​ យ៉ាង ជា​ឈី​ ទីប្រឹក្សា​រដ្ឋ​​​ចិន ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ចិន​។​ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងក្នុងសន្និសីទព័ត៌មានក្រោយកិច្ចប្រជុំថា ការកសាងផ្លូវល្បឿនលឿនភ្នំពេញ ទៅក្រុងព្រះសីហនុ ជាចំណុចចាំបាច់បំផុតរបស់កម្ពុជា ព្រោះបច្ចុប្បន្ន​វិស័យដឹកជញ្ជូនផ្លូវគោកនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសកិច្ចទំនាក់ទំនងល្អជាមួយបណ្តាលប្រទេសនៅក្នុងតំបន់ និងការផ្លាស់ប្តូរពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសនានានៅលើសកលលោកកាន់តែមានការរីចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ លោកឧបកនាយរដ្ឋមន្តី្រ ក៏បានថ្លែងដែរថា វិស័យទេសចរណ៍នៅកម្ពុជាមានការរីកចម្រើន ដូច្នេះរដ្ឋាភិបាលកម្ពុជា មានគម្រោងកសាងព្រលានយន្តហោះថ្មី​នៅខេត្តសៀមរាប ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរអន្តរជាតិ … Continue reading កម្ពុជា​-​ចិន ជំរុញឲ្យ​ព​ន្លឿ​ន​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ និង​ព្រលានយន្តហោះ​សៀមរាប ឆ្លើយតបកំណើនពាណិជ្ជកម្ម និងទេសចរណ៍​